គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី សូមស្វាគមន៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី បាននឹងកំពុងធ្វើ ប្រតិបត្តិការឥណទានទូទៅ សម្រាប់ផ្ដល់ប្រាក់កម្ចីដល់សាធារណជន ដែលមានប្រាក់ចំណូលច្បាស់លាស់ និងសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ គ្រប់ប្រភេទអាជីវកម្ម ដើម្បីធ្វើអោយ អាជីវករមានលទ្ធភាពពង្រីក មធ្យោបាយរកប្រាក់ចំណូល ក្នុងសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួន អោយកាន់តែប្រសើរឡើង។

គោលបំណង

  • រួមចំណែកអភិវឌ្ឍមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច និងជំរុញអោយមាននិរន្តរភាពអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា តាម​រយៈ​ការ​ផ្ដល់​ប្រាក់​កម្ចី​​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល។
  • លើកស្ទួយជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋអោយបានល្អប្រសើរតាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូល។
  • ចាប់យក និងពង្រីកចំណែកទីផ្សារឥណទានអោយបានទូលំទូលាយ។

គុណតម្លៃយ៉ាងសំខាន់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី គឺការផ្ដល់សេវាឥណទានសមរម្យ និងមានតម្លាភាពចំពោះអតិថិជន ក្នុងការទទួលបានអត្ថប្រយោជន៍ និងការរីកចម្រើនទាំងអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។