គណៈគ្រប់គ្រង

លោក គៀត វុត្ថា | អគ្គនាយក

លោក​ គៀត​ វុត្ថា​ គឺ​ជា​អគ្គ​នាយក​ នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អនាគត​ ភី​អិល​ស៊ី​។ នៅ​ឆ្នាំ​ ២០០៨​ លោក​បាន​ បញ្ចប់​ថ្នាក់​ បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ហិរញ្ញវត្ថុ ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​ នៅ​ក្នុង​ឆ្នាំ​ ២០០៨​ ដដែល​នោះ​ផង​ដែរ​ លោក​បាន​បញ្ចប់​ថ្នាក់​ បរិញ្ញា​បត្រ​ភាសា​អង់គ្លេស​ ផ្នែក​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ នៅ​សាកល​វិទ្យា​ល័យ​ន័រតុន​។ នៅ​ឆ្នាំ​ ២០០៣​ លោក​បាន​ បញ្ចប់​ថ្នាក់​បរិញ្ញា​បត្រ​សេដ្ឋ​កិច្ច​ ជំនាញ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ នៅ​សាកល​វិទ្យា​ល័យ​ន័រ​តុន។

មុន​ចូល​បម្រើ​ការងារ​នៅ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អនាគត​ ភី​អិល​ស៊ី​ លោក​មាន​​បទ​ពិសោធន៍​លើ​វិស័យ​ធនាគារ​ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​​ជា​ច្រើន​ឆ្នាំ។ លោក​ធ្លាប់​បម្រើ​ការ​នៅ ​ធនាគារ​ អេ​ស៊ី​លីដា​ ជា​មន្រ្តី​ត្រួត​ពិនិត្យ​ថវិកា​ បន្ទាប់​មក​លោក​បាន​ផ្លាស់​ប្តូរ​មក គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ តួនាទី​ជា​ ប្រធាន​គ្រប់​គ្រង​គណនេយ្យ។ នៅ​ឆ្នាំ២០១៣​ និង​ឆ្នាំ​២០១៤​ លោក​បាន​ បម្រើ​ការងារ​នៅ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ លី​ ហួរ​ ភី​អិល​ស៊ី​ ជា​គណៈ​គ្រប់​គ្រង​បណ្ដុះប​ណ្ដាល​ និង​ លី​ ហួរ​ លី​ស៊ីង​ ភី​អិល​ស៊ី​ ជា​នាយក​ប្រតិបត្តិ​។ មុន​នឹង​លោក​ចូល​បម្រើ​ការងារ​នៅ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អនាគត​ ភី​អិល​ស៊ី​ លោក​បាន​​បម្រើ​ការងារ​នៅ​ ធនាគារ​ ហុង​លី​អុង​ តួ​នាទី​ជា​ ប្រធាន​ហិរញ្ញវត្ថុ​។


លោក សែន ចេត្តនា | នាយក នាយកដ្ឋានហិរញ្ញវត្ថុ

លោក​ សែន​ ចេត្តនា​ បច្ចុប្បន្ន​គឺ​ជា​នាយក​ នាយ​កដ្ឋាន​ហិរញ្ញវត្ថុ​ នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អនាគត ​ភី​អិល​ស៊ី​។ នៅ​ឆ្នាំ​ ២០០៧ លោក​បាន​ទទួល​បរិញ្ញាបត្រ​ផែ្នក​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ពី សាកល​វិទ្យាល័យ​បៀល​ប្រាយ។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​ ២០១១​ លោក​បាន​ទទួល​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ផែ្នក​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ពី​ សាកល​វិទ្យាល័យ​បៀលប្រាយ​ និង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ខ្លីៗ​ ផ្នែក​គណ​នេយ្យ​ និង​ហិរញ្ញ​វត្ថុ​ជា​ច្រើន​ទៀត​មុន​ចូល​បម​្រើ​ការងារ​នៅ​ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ អនាគត​ ភី​អិល​ស៊ី។ លោក​ ចេត្តនា​ មាន​​បទ​ពិសោធន៍​ច្រើន​ជាង ១៥​ ឆ្នាំ​​​នៅ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ និង​ធនាគារ។ លោក​ធ្លាប់​ជា​ នាយក​ នាយក​ដ្ឋាន​ហិរញ្ញ​វត្ថុ​ នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ​សីលានិធិ​ ១០ ឆ្នាំ​​ធ្លាប់​ជា​​ប្រធាន​នាយកដ្ឋាន​ ផែ្នក​គណនេយ្យ​នៅ​ ធនាគារ​ ភ្នំពេញ​ពាណិជ្ជ​ រយៈ​ពេល​ ៤​ ឆ្នាំ ​និង​ជា​ប្រធាន​ នាយក​ដ្ឋាន​ ផែ្នក​គណនេយ្យ​នៅ​ ធនាគារ​ឯក​ទេស​ ខេម ខាប់ភីថល ​រយៈ​ពេល ​១ ​ឆ្នាំ ។


លោក សុខ សុវណ្ណមុន្នី | នាយក នាយកដ្ឋានឥណទាន

លោក​ សុខ សុវណ្ណមុន្នី បច្ចុប្បន្ន​ជា នាយក​ នាយ​កដ្ឋាន​ឥណទាន​ នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អនាគត ភី​អិល​ស៊ី។ លោក​ កើត​នៅ​ឆ្នាំ​ ១៩៨០​ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មួយ​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អនាគត​ ភី​អិល​ស៊ី នៅ​ខែ​ ឧសភា ​ឆ្នាំ​ ២០១៧។ នៅ​ឆ្នាំ​ ២០០៤​ និង​ឆ្នាំ​ ២០០៨​ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ ផ្នែក​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ និង​បរិញ្ញា​បត្រ​ជាន់ខ្ពស់​ ផ្នែក​ហិរញ្ញ​វត្ថុ​ នៅ​សាកល​វិទ្យាល័យ​ ជាតិ​គ្រប់គ្រង។ មុន​ចូល​បម្រើ​ការងារ​ នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ អនាគត​ ភីអិលស៊ី​ លោក​ធ្លាប់​ បម្រើ​ការងារ​នៅ​ធនាគារ​ អេស៊ីលីដា​ ជា​មន្ត្រី​ឥណទាន​ ខ្នាត​តូច​ បន្ទាប់​មក​លោក​ត្រូវ​បាន​ ដំឡើង​តួនាទី​ជា មន្រ្តី​ឥណទាន​ខ្នាត​មធ្យម តួនាទី​ចុង​ក្រោយ​នៅ​ ធនាគារ​ អេ​ស៊ី​លី​ដា ​របស់​លោក​គឺ​ជា អនុ​ប្រធាន​ឥណទាន​ ចាប់ពី​​ឆ្នាំ​ ២០០៤​ រហូត​ដល់​ឆ្នាំ​ ២០១៥។ នៅ​ក្នុង​ឆ្នាំ​ ២០១៥​ លោក​បាន​បម្រើ​ការងារ​ នៅ​ប្រតិ​បត្តិ​ការ​ឥណទាន​ជា ​នាយក ​នាយកដ្ឋាន​ធនធាន​មនុស្ស។


លោក សុខ វណ្ណសុជា | ប្រធានគ្រប់គ្រងឥណទាន

លោក​ សុខ​ វណ្ណសុជា​ កើត​នៅ​ឆ្នាំ​ ១៩៨០។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ លោក​មាន​ បទពិសោធន៍​ច្រើន​ជាង​ ១៣ ឆ្នាំ​​ក្នុង​កិច្ច​ការងារ​ឥណទាន។ នៅ​ក្នុង​ឆ្នាំ​ ២០០៣ រហូត​ដល់​ឆ្នាំ​ ២០១៦ លោក​បាន​​បម្រើ​ការងារ​នៅ​ក្នុង​ ធនាគារ​ អេស៊ីលីដា​ ភីអិលស៊ី​ ក្នុង​តួនាទី​ជា​ មន្ត្រី​ឥណទាន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម​ ភ្នាក់​ងារ​ឥណទាន​ជាន់ខ្ពស់​ និង​បាន​ដំឡើង​ថ្នាក់​ជា​ អនុប្រធាន​ភ្នាក់ងារ​ឥណទាន​ប្រចាំ​សាខា។ នៅ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​ ២០១៧ លោក​បាន​ ផ្លាស់​ប្តូរ​កន្លែង​ការងារ​ទៅ ​លី ​ហួរ ​លី​ស៊ីង​ ភី​អិល​ស៊ី ​ក្នុង​តួនាទី​ជា ប្រធាន​ផ្នែក​ហានិភ័យ​ឥណទាន។ នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០១៧ លោក​បាន​ ផ្លាស់​ប្តូរ​ទី​កន្លែង​ការងារ​មក​បម្រើ​ការងារ​ជាមួយ​ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អនាគត ភីអិលស៊ី ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែក​ប្រតិ​បត្តិការ។


លោក ឡុង ចាន់វណ្ណៈ | ប្រធានសវនកម្មផ្ទៃក្នុង

លោក ឡុង ចាន់វណ្ណៈ កើតនៅឆ្នាំ​ ១៩៨៥ បានចូលបម្រើការងារជាមួយ គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ អនគត ភីអិលស៊ី នៅខែវិច្ឆិកា ឆ្នាំ​២០១៨ ជា​ប្រធានសវនកម្ម​ផ្ទៃក្នុង។ លោក​មាន​បទ​ពិសោធន៍​ការងារ​ជាមួយ​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​អស់​រយៈពេល​ជាង ៩​ ឆ្នាំ​​មកហើយ។ មុនពេលពេលចូលបម្រើ​ការងារ​នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោក ចាន់វណ្ណៈ បានធ្វើ​ជា​ប្រធាន​ផ្នែក​សវនកម្ម​ផ្ទៃ​ក្នុង​នៅ ធនាគារ​ឯក​ទេស អុីអន (កម្ពុជា) ភីអិល​ស៊ី ហើយ​លោក​ក៏ធ្លាប់បានបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត ភីអិលស៊ី ផងដែរ ដោយឆ្លងកាត់តួនាទីជាច្រើនដូច​ជា ភ្នាក់ងារ​ប្រាក់​សន្សំ មន្រ្តីឥណទាន និង​ប្រាក់​សន្សំ អ្នកសម្រប​សម្រួល Kiva និង​ចុង​ក្រោយ​ជា​សវនករ​ផ្ទៃ​ក្នុង។ លោក​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ ពី​សាកល​វិទ្យាល័យ ន័រតុន ផ្នែក​គ្រប់គ្រងអាជីវកម្ម ជំនាញឯកទេសគណនេយ្យ ក្នុង​ឆ្នាំ​២០០៩ និង​បរិញ្ញា​ប័ត្រ​រង​ពី មជ្ឈ​មណ្ឌល BANANA នៅ​ក្នុង ផ្នែក​គ្រប់គ្រង​ធុរ​កិច្ច ជំនាញ​គណ​នេយ្យ នៅ​ឆ្នាំ​ ២០០៦ លោក ចាន់វណ្ណៈ ក៏​បាន​ចូលរួមវគ្គ​បណ្តុះ​បណ្តាល​ជា​ច្រើន​នៅ​ក្នុងប្រទេសកម្ពុជា ដែល​ទាក់​ទង​ទៅ​នឹង​សវនកម្ម និង​ពន្ធដារ​ផងដែរ។


លោក ជុំ រិទ្ធី | ប្រធានគាំទ្រសាខា

លោក ជុំ រិទ្ធី កើតនៅឆ្នាំ ១៩៧៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅលើផ្នែកគ្រប់គ្រង នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ លោកមានបទពិសោធន៍១៦ឆ្នាំក្នុងកិច្ចការឥណទាន។ នៅក្នុងខែ កញ្ញា ឆ្នាំ ២០០៤ ដល់ខែ ឧសភា ឆ្នាំ ២០០៨ លោកបានចូលបម្រើការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា មន្ដ្រីឥណទាន នឹងបានដំឡើងតួនាទីជាប្រធានសាខានៅខែ មិថុនា ឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១៤។ នៅឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ លោកបានផ្លាស់ប្ដូរកន្លែងការងារទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ក្នុងតួនាទីជា ប្រធានសាខា ។ នៅក្នុងខែ សីហា ឆ្នាំ ២០២១ លោក បានចូលមកបម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ក្នុងតួនាទីជា មន្ត្រីវាយតំលៃឥណទានជាន់ខ្ពស់ ហើយនៅខែ សីហា ឆ្នាំ ២០២២ បានឡើងតំណែងជាប្រធានគាំទ្រសាខា។


អ្នកស្រី វ៉ាត ស្រីពៅ | ប្រធានធនធានមនុស្ស និងរដ្ឋបាល

អ្នកស្រី វ៉ាត ស្រីពៅ ជាប្រធានធនធានមនុស្ស និងរដ្ឋបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។ អ្នកស្រីកើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៨៨។ អ្នកស្រីក៏បានចូលមកបម្រើការងារជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនាគត ភីអិលស៊ី នៅខែធ្នូ ឆ្នាំ២០២១។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យវេស្ទើន។ មុនពេលអ្នកស្រីចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី អ្នកស្រីធ្លាប់បានបម្រើការងារជា មន្រ្តីបណ្ដុះបណ្ដាលជាន់ខ្ពស់ និងជ្រើសរើសបុគ្គលិក នៃគ្រឹះស្ថាន សំរឹទ្ធិស័ក មីក្រូហិរញ្ញវត្ថុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងជាមន្រ្តីបណ្ដុះបណ្ដាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ក្រៅពីការសិក្សា នៅសាកលវិទ្យាល័យ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្ដាល ជាច្រើនទៀត ដែលទាក់ទងការបណ្ដុះបណ្ដាល និងផ្នែកទំនាក់ទំនង។


លោក ជា សុខលីម | ប្រធាន​ព័ត៌មានវិទ្យា

លោក​ ជា សុខលីម​ កើត​នៅ​ឆ្នាំ​​១៩៨៧។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ផ្នែក​គ្រប់គ្រងព័ត៌មានវិទ្យា នៅ​ក្នុងវិទ្យាស្ថានសុីតិក។ លោក​មាន​បទពិសោធន៍​ច្រើន​ជាង​ ១១ឆ្នាំ​ ក្នុង​កិច្ច​ការងារ​ផ្នែកព័ត៌មានវិទ្យា។ នៅ​ក្នុង​ឆ្នាំ​​២០០៩ រហូត​ដល់​ឆ្នាំ​​២០១៤ លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មប្រព័ន្ធព័ត៌មានវិទ្យាដ៏ធំមួយនៅក្នុងស្រុក ក្នុង​តួនាទី​ជា​ វិស្វកម្មម៉ាសុីនមេនិងការផ្ទុក។ នៅ​ឆ្នាំ​​២០១៤ ដល់​ឆ្នាំ​​២០២២ លោក​បាន​ផ្លាស់​ប្តូរ​កន្លែង​ការងារ​ទៅ ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលសុី ​ក្នុង​តួនាទី​ជា ប្រធាន​ផ្នែកព័ត៌មានវិទ្យា។ នៅ​ក្នុង​ខែ​សីហា ឆ្នាំ​​២០២៣ លោក​បាន​​ផ្លាស់​ប្តូរ​ទី​កន្លែង​ការងារ​ មក​បម្រើ​ការងារ​ជាមួយ​​នឹង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ អនាគត ភីអិលស៊ី ក្នុង​តួនាទី​ជាប្រធាន​ព័ត៌មានវិទ្យា។


អ្នកស្រី សៅ រ៉ាឌី | ប្រធានគណនេយ្យ

អ្នកស្រី សៅ រ៉ាឌី ជាប្រធានគណនេយ្យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ។ អ្នកស្រីកើតនៅឆ្នាំ១៩៨៥ អ្នកស្រីបានចាប់ផ្ដើមបម្រើ ការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី នៅខែកក្កដា ឆ្នាំ២០១៦។ អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ។ មុនពេលអ្នកស្រីចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី អ្នកស្រីធ្លាប់បម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីធីត អស់រយៈពេល ៦ឆ្នាំពីឆ្នាំ ២០០៨ ដល់ចុងឆ្នាំ ២០១៤ តួនាទីចុងក្រោយជាប្រធានគណនេយ្យ។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ អ្នកស្រីក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀត ទៅលើផ្នែកគណនេយ្យ ។


Head Office

House 245, Monivong Boulevard, Sangkat Orussey 4, Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image