ឱកាសការងារ

មន្រ្តីឥណទាន និងមន្រ្តីឥណទានជាន់ខ្ពស់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយដែលប្រកបអាជីវកម្មស្របច្បាប់ ពីធានាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ ដែលជាគ្រឹះស្ថានស្របច្បាប់មួយក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មានបុគ្គលិកជាច្រើននាក់បាននឹងកំពុងខិតខំធ្វើការយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការ បម្រើដល់អតិថិជន ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ត្រូវការជ្រើសរើសបេក្ខជនដែលមាន សមត្ថភាព បទពិសោធន៍ និងមានការប្ដេជ្ញាខ្ពស់មកបំពេញក្នុងមុខដំណែងជា មន្រ្តីឥណទាន និងមន្រ្តីឥណទានជាន់ខ្ពស់។

មុខតំណែង: មន្រ្តីឥណទាន និងមន្រ្តីឥណទានជាន់ខ្ពស់ ចំនួន​​ ៦រូប
នាយកដ្ឋាន: ប្រតិបត្តិការ
រាយការណ៍ជូន: ប្រធានក្រុមឥណទាន
ទីតាំងការងារ: សាខា ក្រុងតាខ្មៅ និង ស្រុកកណ្ដាលស្ទឹង

១- គោលបំណងនៃការងារ

តួនាទីនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយឥណទាន នីតិវិធី ផលិតផល និង សេវាកម្មឥណទានដទៃទៀតដល់អតិថិជនសក្តានុពលរបស់អនាគត។ សិក្សា និង វិភាគពីសមត្ថភាពនៃការទូទាត់សំណងរបស់អតិថិជន ផ្តល់កម្ចី និង ប្រមូលការសងត្រលប់តាមយុទ្ធសាស្ត្រសាខាប្រកបដោយប្រសិទ្ធភាព។

២-តួនាទី និងភារកិច្ច:

  • ធ្វើផែនការយុទ្ធសាស្រ្តផ្តល់ប្រាក់កម្ចីរយៈពេលវែងប្រចាំឆ្នាំ ប្រចាំខែ និងប្រចាំសប្តាហ៍
  • ធ្វើផែនការសកម្មភាពការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍
  • ធ្វើផែនការបញ្ចេញឥណទាន ប្រចាំខែ ប្រចាំសប្តាហ៍ និងប្រចាំថ្ងៃ ដើម្បីសម្រេចទៅតាមផែនការ
  • ចុះសិក្សា វាយតម្លៃ ប្រមូលព័ត៌មាន តាមតំបន់ប្រតិបត្តិការដែលមានសក្កានុពល(ភូមិ/ឃុំ)៖ ឥរិយាបទអតិថិជន មុខរបរ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពគ្រួសារ ប្រវត្តិឥណទាន ស្ថានភាពដីធ្លី ហេដ្ឋារចនាសម្ពន្ធ័ និងតម្រូវការរបស់អតិថិជន
  • ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័នទៅតំបន់ប្រតិបត្តិការគោលដៅ និងអតិថិជនមានសក្តានុពល
  • សិក្សាពីស្ថានភាពឥណទាន និងការប្រកួតប្រជែងក្នុងតំបន់ប្រតិបតិ្តការរបស់ខ្លួន
  • វាយតម្លៃអតិថិជនដែលស្នើសុំខ្ចីប្រាក់ វាយតម្លៃមុខរបរ ទ្រព្យសម្បតិ្ត និង ប្រភពសំណង
  • ពន្យល់ និងផ្សព្វផ្សាយគោលការណ៍ឥណទាន និងនិតិវិធីស្នើសុំខ្ចីប្រាក់ជូនដល់អតិថិជន
  • ចុះសិក្សា វាយតម្លៃ ប្រមូលពត៌មាន និងបំពេញឯកសារកម្ចីឲ្យបានត្រឹមត្រូវតាមគោលការណ៍ ដាក់ជូនប្រធានក្រុមឥណទានដើម្បីត្រួតពិនិត្យ
  • បំពេញ និង ត្រួតពិនិត្យឡើងវិញនូវរាល់ឯកសារដែលពាក់ព័ន្ធ និងកម្ចីដើម្បីឲ្យមានភាពត្រឹមត្រូវ និងមានសុពលភាព
  • ធានាបាននូវការគោរពគោលការណ៍និតិវិធីនិង អនុវត្តតាមការណែនាំផ្សេងៗរបស់ប្រធានក្រុមឥណទាន
  • ធ្វើការតាមដានកម្ចី (ការប្រើប្រាស់ ស្ថានភាពមុខរបរ ស្ថានភាពគ្រួសារ ទ្រព្យធានា)
  • បង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអតិថិជន
  • ថែរក្សាអតិថិជន និងចំណែកទីផ្សារ តាមរយៈការតាមដានអតិថិជនសងផ្តាច់ អតិថិជនខ្ចីបន្ត
  • ដោះស្រាយ និងជួយចូលរួមដោះស្រាយកម្ចីដែលមានបញ្ហា
  • ដោះស្រាយ និងសម្របសម្រួលរាល់ការតវ៉ា ឬទាមទារផ្សេងៗរបស់អតិថិជន
  • ធ្វើរបាយការណ៍បំណុលយឺតយ៉ាវ និងលទ្ធផលនៃការដោះស្រាយ
  • អនុវត្តការងារផ្សេងៗដែលកំណត់ដោយគណៈគ្រប់គ្រង។

៣- គុណសម្បត្តិត្រូវមាន៖

មន្រ្តីឥណទានត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម:

  • ឆ្នាំទី៣ ឬ បរិញ្ញាប័ត្រផ្នែកធនាគារ គណនេយ្យ អង់គ្លេស និង ទីផ្សារ
  • មានបទពិសោធន៍ពាក់ព័ន្ធ ឬ មិនមានបទពិសោធន៍
  • បង្ហាញពីទិសដៅដ៏រឹងមាំ និង គណនេយ្យភាព
  • ការប្តេជ្ញាចិត្តខ្ពស់ ភក្ដីភាព និង ភាពស្មោះត្រង់
  • ឆាប់រហ័សក្នុងការទទួលបាន និង ការរំពឹងទុករយៈពេលវែង
  • មានសមត្ថភាពធ្វើការ និង ស៊ូទ្រាំក្រោមសម្ពាធការងារ
  • មានសមត្ថភាពប្រើប្រាស់កុំព្យូទ័រ ត្រូវបានលើកទឹកចិត្ត
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសត្រូវបានការលើកទឹកចិត្ត។

បេក្ខជន/បេក្ខនារីដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត ៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យកណ្តាល ដែលស្ថិតនៅផ្ទះលេខ២៤៥ មហារិថីព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ឬតាមរយៈ Email: recruitment@anakutmfi.com.kh
Telegram/ទូរស័ព្ទទំនាក់ទំនងលេខ: 011 999 656/011 999 657/078 773 303

បញ្ជាក់ៈ

  • ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
  • មានតែបេក្ខជន/បេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ។
  • រាល់ឯកសារដែលដាក់ជូនមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មិនអាចដកវិញបានឡើយ។

Job Post

Head Office

House 245, Monivong Boulevard, Sangkat Orussey 4, Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image