គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយដែលប្រកបអាជីវកម្មស្របច្បាប់ ពីធានាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ ដែលជាគ្រឹះស្ថានស្របច្បាប់មួយក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មានបុគ្គលិកជាច្រើននាក់បាននឹងកំពុងខិតខំធ្វើការយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការ បម្រើដល់អតិថិជន ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ត្រូវការជ្រើសរើសបេក្ខជនដែលមាន សមត្ថភាព បទពិសោធន៍ និងមានការប្ដេជ្ញាខ្ពស់មកបំពេញក្នុងមុខដំណែងជា ប្រធានក្រុមឥណទាន ( Credit Supervisor)។
| មុខតំណែង: |
ប្រធានក្រុមឥណទាន ( Credit Supervisor) ចំនួន ១រូប |
| នាយកដ្ឋាន: |
ប្រតិបត្តិការ |
| រាយការណ៍ជូន: |
នាយករងសាខា |
| ទីតាំងការងារ: |
សាខា ស្រុកកណ្តាលស្ទឹង |
-
១. គោលបំណង:
- តួនាទីនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់នាយករងសាខា នាយកសាខា ក្នុងការគ្រប់គ្រងលើកិច្ចប្រតិបត្តិការឥណទានរបស់មន្រ្តីឥណទាន ដើម្បីធានាថា ការបញេ្ចញទុន ការប្រមូលប្រាក់កម្ចី និងការពង្រីកទីផ្សាររបស់សាខា ត្រូវបានអនុវត្តដោយជោគជ័យស្របតាមផែនការដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព។
២. តួនាទី និងភារកិច្ច:
- ធ្វើផែនការសកម្មភាពការងារ និងការផ្តល់ប្រាក់កម្ចី
- ធ្វើ្ផផែនការ បញ្ចេញឥណទាន ប្រចាំថ្ងៃ ប្រចាំសប្តាហ៍
- ធ្វើផែនការពង្រីកតំបន់ប្រតិបតិ្តការថ្មី និងតម្រូវការបុគ្គលិកក្នុងសាខា
- បង្កើនទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអតិថិជន
- ជម្រុញ និងការដឹកនាំបុគ្គលិកក្នុងការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័ន
- ជម្រុញ និងការត្រួតពិនិត្យការផ្តល់ប្រាក់កម្ចីរបស់បុគ្គលិក
- អនុម័តកម្ចីទៅតាមគោលការណ៍បានកំណត់ និងឲ្យបានរហ័សទាន់ចិត្ត
- ត្រួតពិនិត្យនិងធ្វើការតាមដានជាប្រចាំលើបរិមាណ និងគុណភាពផលប័ត្រកម្ចី
- គ្រប់គ្រងការងារទូទៅរបស់មន្ត្រីឥណទានរបស់ខ្លួន
- ទទួលខុសត្រូវលើការងារផ្តល់ឥណទានក្នុងសាខា
- សិក្សាពីស្ថានភាពឥណទាន និងការប្រកួតប្រជែងក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
- ចូលរួមបណ្តុះបណ្តាល និងណែនាំដល់មន្ត្រីឥណទានថ្មីលើការងារដែលត្រូវធ្វើ
- ជម្រុញ និងចូលរួមការដោះស្រាយកម្ចីមានការសងយឺតយ៉ាវ
- ដោះស្រាយ និងសំរបសំរួលរាល់ការតវ៉ា ឬទាមទារផ្សេងៗរបស់អតិថិជន
- ចូលរួមសំរបសំរួលបញ្ហារវាងបុគ្គលិកក្នុងតំបន់ប្រតិបត្តិការ ករណីបើមាន
- រៀបចំស្នាក់ការអោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងអនាម័យល្អ
- រក្សាទុកឯកសារអោយមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់
- ធ្វើរបាយការណ៍ ការបញ្ចេញឥណទាន និងលទ្ធផលការងារប្រចាំខែ ប្រចាំសប្តាហ៍
- ធ្វើរបាយការណ៍បំណុលយឺតយ៉ាវ និងលទ្ធផលនៃការដោះស្រាយ
- រាយការណ៍ជាបន្ទាន់ទៅនាយករងសាខា/នាយកសាខា ចំពោះហេតុការណ៍ទាំងឡាយណាដែលកើតឡើងមិនប្រក្រតី
- ធ្វើរបាយការណ៍ផ្សេងៗទៀតដែលតំរូវដោយអ្នកគ្រប់គ្រង
- គ្រប់គ្រង ណែនាំ ដល់បុគ្គលិកក្រោមបង្គាប់ប្រកបដោយប្រសិទ្ធភាពខ្ពស់
- ចូលរួមអប់រំបណ្តុះបណ្តាលទាំងការងារផ្នែកជំនាញតាមតួនាទី និងក្រមសីលធម៌វិជ្ជាជីវៈដល់បុគ្គលិក
- សម្របសម្រួលរាល់កិច្ចការ និងដោះស្រាយបញ្ហាទាំងឡាយក្នុងសាខាអោយបានទាន់ពេលវេលា និងប្រសិទ្ធិភាពខ្ពស់
- អនុវត្តការងារផ្សេងៗដែលកំណត់ដោយគណៈគ្រប់គ្រង។
៣. លក្ខណសម្បត្តិដែលត្រូមមាន៖
- បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ឬម៉ាឃីតធីង ឬ ធនាគារ-ហិរញ្ញវត្ថុ
- មានបទពិសោធន៍យ៉ាងតិច៣ឆ្នាំ លើការងារគ្រប់គ្រងប្រតិបត្តិការឥណទាន
- មានជំនាញនៅក្នុងការកសាងផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និង ផែនការសកម្មភាព
- មានភាពជាអ្នកដឹកនាំ ជំនាញក្នុងការដឹកនាំ និង គ្រប់គ្រងបុគ្គលិក
- មានជំនាញទំនាក់ទំនងល្អ និង មានសមត្ថភាពធ្វើការងារជាក្រុម
- មានបទពិសោធន៍ និង មានសមត្ថភាពក្នុងការដោះស្រាយបំណុលមិនដំណើរការ
- មានភាពស្មោះត្រង់
- មានសីលធម៌ល្អ សុភាពរាបសារ ហ្មឺងម៉ាត់ ហ្មត់ចត់
- មានសហគ្រិនភាពខ្ពស់
- មានឆន្ទៈមោះមុត អាចធ្វើការក្រោមសំពាធការងារខ្ពស់
- ចេះភាសារអង់គ្លេស អាចអាន សរសេរ និង និយាយបានល្អ
- ចេះប្រើប្រាស់កុំព្យូទ័រ (Ms. Word, Excel and PowerPoint)។
បេក្ខជន/បេក្ខនារីដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត ៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យកណ្តាល ដែលស្ថិតនៅផ្ទះលេខ២៤៥ មហារិថីព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ឬតាមរយៈ Email: recruitment@anakutmfi.com.kh
Telegram/ទូរស័ព្ទទំនាក់ទំនងលេខ: 011 999 656/011 999 657/078 773 303។
បញ្ជាក់ៈ
- ➢ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
- ➢មានតែបេក្ខជន/បេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ។
- ➢រាល់ឯកសារដែលដាក់ជូនមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មិនអាចដកវិញបានឡើយ។