ឱកាសការងារ

នាយកសាខា (Branch Manager)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយដែលប្រកបអាជីវកម្មស្របច្បាប់ ពីធានាគារជាតិ នៃកម្ពុជា នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៦ និងទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៦ ដែលជាគ្រឹះស្ថានស្របច្បាប់មួយក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មានបុគ្គលិកជាច្រើននាក់បាននឹងកំពុងខិតខំធ្វើការយ៉ាងសកម្ម និងយកចិត្តទុកដាក់ក្នុងការ បម្រើដល់អតិថិជន ដើម្បីរួមចំណែកធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈការផ្ដល់ សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ត្រូវការជ្រើសរើសបេក្ខជនដែលមាន សមត្ថភាព បទពិសោធន៍ និងមានការប្ដេជ្ញាខ្ពស់មកបំពេញក្នុងមុខដំណែងជា នាយកសាខា (Branch Manager)។

មុខតំណែង: នាយកសាខា (Branch Manager) ចំនួន​​ ១រូប
នាយកដ្ឋាន: ប្រតិបត្តិការ
រាយការណ៍ជូន: អគ្គនាយក
ទីតាំងការងារ: សាខា ក្រុងតាខ្មៅ

១. គោលបំណង:

តួនាទីនេះត្រូវបានបង្កើតឡើងដើម្បីដឹកនាំ គ្រប់គ្រងលើកិច្ចប្រតិបត្តិការរបស់សាខា ដើម្បីធានាថាការ បញេ្ចញទុន ការប្រមូលប្រាក់កម្ចី និងការពង្រីកទីផ្សាររបស់សាខាត្រូវបានអនុវត្តដោយជោគជ័យស្របតាមផែនការ ដែលបានកំណត់ប្រកបដោយ ប្រសិទ្ធភាព ព្រមទាំងបង្កើតរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាឲ្យបានត្រឹមត្រូវ ដែលបានកំណត់ដោយគណៈគ្រប់គ្រងរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី។

២. តួនាទី និងភារកិច្ច:

ក. ការធ្វើផែនការ៖

  • ស្ដឹកនាំ និង រៀបចំផែនការយុទ្ធសាស្រ្តជំនួញរយៈពេលវែង រៀងរាល់សប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
  • ត្រួតពិនិត្យផែនការយុទ្ធសាស្ត្រអាជីវកម្មក្នុងរយៈពេលវែងនៃការផ្តល់ប្រាក់កម្ចីសម្រាប់ផែនការប្រចាំខែប្រចាំឆ្នាំ
  • ធ្វើផែនការយុទ្ធសាស្រ្តហិរញ្ញវត្ថុ (សាច់ប្រាក់) ប្រចាំសប្តាហ៍ និង ប្រចាំខែ
  • ផែនការតម្រូវការបុគ្គលិករៀបចំផែនការ និង គ្រប់គ្រងប្រតិបត្តិការដែលស្ថិតក្រោមការគ្រប់គ្រង។

ខ. គ្រប់គ្រងតំបន់ប្រតិបត្តិការសម្រាប់ផ្តល់ប្រាក់កម្ចី៖

  • សិក្សា និង វាយតម្លៃតំបន់ប្រតិបត្តិការ (ស្រុក ឃុំ ភូមិ)
  • គ្រប់គ្រង និង ចូលរួមក្នុងការផ្សព្វផ្សាយសេវាកម្ម និង ផលិតផលរបស់សំរឹទ្ធិស័ក ក្នុងនិងក្រៅតំបន់
  • ជំរុញ និង ចូលរួមក្នុងការវាយតម្លៃអតិថិជនដែលត្រូវបានស្នើសុំ
  • ផ្តល់សិទ្ធិអំណាច និង ចូលរួមក្នុងការផ្តល់ប្រាក់កម្ចី
  • ធានាចំពោះការអនុវត្តតាមនីតិវិធី គោលនយោបាយ ការអនុវត្តការងារតាមការណែនាំរបស់អ្នកគ្រប់គ្រង
  • ត្រួតពិនិត្យ តាមដានដំណើរការការងាររបស់សាខា និង ក្នុងតំបន់ប្រតិបត្តិការ
  • យល់ច្បាស់ពីបរិយាកាសប្រកួតប្រជែងលើសេវា មីក្រូហិរញ្ញវត្ថុនៅក្នុងតំបន់ប្រតិបត្តិការ
  • តាមដាន គ្រប់គ្រងរបាយការណ៍បំណុលមិនដំណើរការទាំងអស់ និងដោះស្រាយបញ្ហាបំណុលយឺត។

គ. ការគ្រប់គ្រងសាច់ប្រាក់៖

  • ពិនិត្យលើបញ្ជីលំហូរសាច់ប្រាក់ និង សាច់ប្រាក់នៅក្នុងសៀវភៅ ក្នុងទូដែក និង ក្នុងប្រព័ន្ធ
  • រៀបចំ និងគ្រប់គ្រងទូដែកតាមគោលនយោបាយ និង នីតិវិធីហិរញ្ញវត្ថុ
  • គ្រប់គ្រងមូលដ្ឋានគ្រឹះនៃការដឹកជញ្ជូនសាច់ប្រាក់តាមគោលការណ៍ និង នីតិវិធី
  • រក្សាទុនបម្រុងសម្រាប់ប្រតិបត្តិការប្រាក់កម្ចីជូនអតិថិជន
  • គ្រប់គ្រងតុល្យភាពសាច់ប្រាក់គ្រប់ពេលវេលា។

ឃ. ការគ្រប់គ្រងការចំណាយ៖

  • ពិនិត្យនិងអនុម័ត ឬ ធ្វើសំណើចំណាយដោយផ្អែកលើវដ្តរយៈពេលនៃគោលនយោបាយ និងនីតិវិធី ហិរញ្ញវត្ថុ
  • ពិនិត្យមើលការចំណាយទាំងអស់ និង ឯកសារដែលពាក់ព័ន្ធ
  • វិភាគ ប្រៀបធៀប និងចាត់វិធានការ លើការចំណាយប្រតិបត្តិការជាមួយចំណូល។

ង. ការគ្រប់គ្រងបុគ្គលិក៖

  • ត្រួតពិនិត្យលើសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលិក
  • ត្រួតពិនិត្យទៅលើភារកិច្ចរបស់ប្រធានបេឡាធិការនិងបេឡាធិការ ហើយជួយសម្រួលដល់ការងារផ្សេងទៀតក្នុងករណីអវត្តមាន និងពេលមានអតិថិជនជាច្រើន
  • ពិនិត្យមើលលទ្ធផលសម្រេចបានប្រៀបធៀបទៅនឹងផែនការ
  • ធ្វើជាគំរូ និងគ្រប់គ្រងបុគ្គលិកដើម្បីលើកកម្ពស់សកម្មភាពការងារអសកម្ម
  • តម្រង់ទិស បង្វឹក និងណែនាំដល់បុគ្គលិកចាស់និងថ្មី
  • លើកទឹកចិត្ត និងជំរុញបុគ្គលិកឲ្យអនុវត្តការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការកំណត់គោលដៅ
  • ធានាដល់បុគ្គលិកឱ្យមានវិន័យ និងបរិយាកាសការងារល្អ។

ច. ការដោះស្រាយបញ្ហា៖

  • ចូលរួម និងដោះស្រាយក្នុងបញ្ហាបំណុលខូច
  • ដោះស្រាយបញ្ហា និង សម្របសម្រួលរាល់ពាក្យបណ្តឹង ឬ មតិយោបល់ណាមួយពីអតិថិជន
  • ដោះស្រាយបញ្ហារវាងបុគ្គលិក និងបុគ្គលិក ក្នុងករណីដែលកើតឡើង
  • ដោះស្រាយបញ្ហាទាំងអស់នៅក្នុងតំបន់ប្រតិបត្តិការ។

ឆ. កិច្ចការងាររដ្ឋបាល៖

  • ធ្វើជាអ្នកតំណាងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ក្នុងការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិការ។
  • ការិយាល័យត្រូវមានសណ្តាប់ធ្នាប់ អនាម័យល្អ និង បរិយាកាសល្អស្របតាមបទដ្ឋាន
  • ចូលរួមក្នុងការសម្តែងមតិរបស់បុគ្គលិក
  • ធ្វើជាប្រធានគណៈកម្មាធិការអនុម័តប្រាក់កម្ចី និង គណៈកម្មការដោះស្រាយបញ្ហាបំណុលមិនដំណើរការ
  • គ្រប់គ្រង និង រក្សាទុកឯកសារទាំងអស់នៅកន្លែងមានសុវត្ថិភាព
  • គ្រប់គ្រង និង ថែរក្សាទ្រព្យសម្បត្តិរបស់គ្រឹះស្ថានឲ្យមានសុវត្ថិភាព
  • រៀបចំសំណើទៅការិយាល័យកណ្តាលដូចជា៖ សម្ភារ ឧបករណ៍ និង ឯកសារផ្សេងៗ
  • ចូលរួមក្នុងការជ្រើសរើសបុគ្គលិកទៅតាមការចាត់តាំង និង តម្រូវការចាំបាច់
  • បង្ហាញព័ត៌មាន និង ឯកសារទាំងអស់ពីបុគ្គលិកទៅអ្នកគ្រប់គ្រង។

ជ.ការងារផ្សេងទៀតទៅតាមការចាត់ចែងរបស់ថ្នាក់ដឹកនាំ

៣- លក្ខណសម្បត្តិដែលត្រូមមាន៖

  • បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ឬម៉ាឃីតធីង ឬ ធនាគារ-ហិរញ្ញវត្ថុ
  • មានបទពិសោធន៍យ៉ាងតិច៥ឆ្នាំ លើការងារគ្រប់គ្រងប្រតិបត្តិការឥណទាន
  • មានជំនាញនៅក្នុងការកសាងផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិ និង ផែនការសកម្មភាព
  • មានភាពជាអ្នកដឹកនាំ ជំនាញក្នុងការដឹកនាំ និង គ្រប់គ្រងបុគ្គលិក
  • មានជំនាញទំនាក់ទំនងល្អ និង មានសមត្ថភាពធ្វើការងារជាក្រុម
  • មានបទពិសោធន៍ និង មានសមត្ថភាពក្នុងការដោះស្រាយបំណុលមិនដំណើរការ
  • មានភាពស្មោះត្រង់
  • មានសីលធម៌ល្អ សុភាពរាបសារ ហ្មឺងម៉ាត់ ហ្មត់ចត់
  • មានសហគ្រិនភាពខ្ពស់
  • មានឆន្ទៈមោះមុត អាចធ្វើការក្រោមសំពាធការងារខ្ពស់
  • ចេះភាសារអង់គ្លេស អាចអាន សរសេរ និង និយាយបានល្អ
  • ចេះប្រើប្រាស់កុំព្យូទ័រ (Ms. Word, Excel and Power Point)។

បេក្ខជន/បេក្ខនារីដែលចាប់អារម្មណ៍សូមផ្ញើប្រវត្តិរូបសង្ខេបដោយភ្ជាប់រូបថត ៤x៦ និងច្បាប់ថតចំលងអត្តសញ្ញាណប័ណ្ណ ឬឯកសារដែលពាក់ព័ន្ធមកកាន់ការិយាល័យរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី ដែលនៅក្បែរអ្នក ឬផ្ញើមកកាន់ការិយាល័យកណ្តាល ដែលស្ថិតនៅផ្ទះលេខ២៤៥ មហារិថីព្រះមុន្នីវង្ស សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ឬតាមរយៈ Email: recruitment@anakutmfi.com.kh
Telegram/ទូរស័ព្ទទំនាក់ទំនងលេខ: 011 999 656/011 999 657/078 773 303

បញ្ជាក់ៈ

  • ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
  • មានតែបេក្ខជន/បេក្ខនារីដែលមានគុណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ។
  • រាល់ឯកសារដែលដាក់ជូនមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី មិនអាចដកវិញបានឡើយ។

Job Post

Head Office

House 245, Monivong Boulevard, Sangkat Orussey 4, Khan 7 Makara, Phnom Penh, Camodia.

(855) 23 223 139

E-mail: info@anakutmfi.com

follow us

Image
Image
Image