![]() |
បងស្រី ធុច ស៊យ និងលោក ឈិត បឿន ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បងស្រី និងស្វាមីមានមុខរបរដាំជីនាងវង។ ដោយសារតម្រូវការអតិថិជនរបស់គាត់មានភាពកើនឡើង ហើយមុខរបរមានទ្រង់ទ្រាយតូច គាត់ក៏សម្រេចចិត្តស្នើកម្ចីពី អនាគត ដើម្បីពង្រីកមុខរបរជួលដីគេបន្ថែម តាមរយៈបុគ្គលិករបស់ អនាគត បានចុះផ្សព្វផ្សាយដល់ លំនៅដ្ឋានរបស់គាត់។ បន្ទាប់ពីបានទទួលប្រាក់កម្ចីពី អនាគត រួចមកមុខរបររបស់គាត់មាន ភាពរីកចម្រើន ទទួលបានផលបានច្រើនជាងមុន ធ្វើឲ្យគ្រួសាររបស់គាត់មានជីវភាពធូរធារ។ |
![]() |
អ្នកមីង ឌុក ចិន ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ បច្ចុប្បន្នគាត់មានមុខរបរលក់បាយ គុយទាវ និងកាហ្វេ ចំណែកស្វាមីរបស់គាត់មានមុខរបរជា អ្នកចិញ្ចឹមជ្រូក។ កន្លែងលក់បាយ គុយទាវ របស់អ្នកមីងមានទីកន្លែងតូចចង្អៀត និងមិនគ្រប់គ្រាន់ក្នុងការបម្រើអតិថិជនរបស់គាត់ទេ។ ក្រោយមកបុគ្គលិក អនាគត បានធ្វើការចុះផ្សព្វផ្សាយ ពន្យល់ពីសេវាកម្ម និងផលិតផល ដល់គេហដ្ឋានផ្ទាល់ គាត់ក៏បានសម្រេចចិត្តស្នើកម្ចីពី អនាគត ដើម្បីយកទៅពង្រីកទីតាំងប្រកបមុខរបឲ្យកាន់តែធំទូលាយ ងាយស្រួលក្នុងការទទួលអតិថិជនបានច្រើន។ បន្ទាប់ពីបានទទួលកម្ចីពី អនាគត រួចមក អ្នកមីង មានភាពងាយស្រួល ក្នុងការប្រកបមុខរបរព្រោះមានទីតាំងធំទូលាយ និងមានអតិថិជនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យកម្រិតជីវភាពគ្រួសាររបស់អ្នកមីងមានភាពល្អប្រសើរជាងមុន។ |
![]() |
អ្នកមីង ម៉ាង ប៉ុក ជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងភូមិកំពង់ទ្រា ស្រុកស្អាង ខេត្តកណ្តាល គាត់មានមុខរបរលក់ចាប់ហួយ តាំងពីឆ្នាំ២០១០ ស្វាមីរបស់លោកស្រីមានមុខរបរជា អ្នកសម្ដែងល្ខោន។ ដោយសារតម្រូវការរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើនឡើង គាត់មានគំនិតចង់ពង្រីកមុខរបរលក់ចាប់ហួយឲ្យកាន់តែធំ តែគាត់ខ្វះខាតដើមទុន ក្នុងការពង្រីកមុខរបរនេះ ដូច្នេះ អ្នកមីង បានស្នើកម្ចីពី អនាគត តាមរយៈបុគ្គលិកដែលបានចុះទៅផ្សព្វផ្សាយ ដល់លំនៅដ្ឋានផ្ទាល់។ ក្រោយពីទទួលបាន ប្រាក់កម្ចីពី អនាគត រួចមកបានធ្វើឲ្យគាត់ទទួលបាន ចំណូលច្រើនជាងមុន កន្លែងប្រកបមុខរបរមានទីតាំងធំ មានអីវ៉ាន់ច្រើនសម្រាប់លក់ អតិថិជនរបស់គាត់កើនឡើងឥតឈប់ឈរ ដែលជាហេតុធ្វើឲ្យគ្រួសាររបស់ អ្នកមីង មានកម្រិតជីវភាពប្រសើរជាងមុន និងមានការសរសើរពីសំណាក់ អ្នករស់នៅក្នុងភូមិជាមួយគាត់ផងដែរ។ |
![]() |
អ្នកមីង នី ស៊ីម ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល គាត់មានមុខរបរជា អ្នកលក់ទឹកអំពៅ ស្វាមី របស់គាត់មានមុខរបរជា ជាងសំណង់។ ដោយគ្រួសារ អ្នកមីង មានជីវភាពមិនសូវធូរធារគាត់ក៏សម្រេចចិត្តស្នើកម្ចីពី អនាគត តាមរយៈការចុះផ្សព្វផ្សាយរបស់បុគ្គលិក ដើម្បីយកប្រាក់ទៅបង្កើតមុខរបរថ្មីមួយទៀតគឺ លក់ខោអាវជជុះ។ បន្ទាប់ពីទទួលបានប្រាក់កម្ចីពី អនាគត គាត់បានប្រើប្រាស់តាមគោលបំណង។ បច្ចុប្បន្ននេះមុខរបរលក់ខោអាវជជុះរបស់ អ្នកមីង ទទួលបានប្រាក់ចំណូលសមរម្យ ដែលធ្វើឲ្យជីវភាពគ្រួសារ របស់គាត់មានភាពប្រសើរជាងមុន។ |
![]() |
លោក ម៉ែន ណាត និងអ្នកស្រី ប៊ុន ធីតា បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាជាប្ដីប្រពន្ធ ហើយពួកគាត់មានកូនចំនួន ០១នាក់។ ពួកគាត់រស់នៅ ភូមិ ទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ដោយមើលឃើញពីតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅ គាត់បានប្រកបមុខរបរ បើកហាងលក់សំលៀកបំពាក់ នៅក្រុងតាខ្មៅអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបររបស់គាត់មានការរីកចំរើន និងមានការគ្រាំទ្រច្រើនពីប្រជាជនរស់នៅក្នុងស្រុក ។ តាំងពីទទួលបាននូវការគាំទ្រពីការផ្ដល់ប្រាក់កម្ចីនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី លោក ម៉ែន ណាត និងអ្នកស្រី ប៊ុន ធីតា អាចបន្ថែមទុនទៅលើមុខរបរមួយនេះជាបន្តបន្ទាប់ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន ដែលបានលើកស្ទួយជីវភាពគ្រួសារអោយល្អប្រសើរជាងមុន។ |
![]() |
អ្នកស្រី អ៊ុច សុភាព និងលោក វង្ស វណ្ណះ បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាជាប្ដីប្រពន្ធ ហើយពួកគាត់មានកូនចំនួន ០១នាក់។ ពួកគាត់រស់នៅ ភូមិ ព្រែករកា ឃុំ ព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ ដោយមើលឃើញពីតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ព្រែករកា គាត់បានប្រកបមុខរបរ លក់ចាប់ហ៊ួយគ្រប់មុខ នៅផ្ទះរបស់គាត់ អស់រយៈពេលជាង០៤ឆ្នាំមកហើយ។ពីមួយថ្ងៃទៅមួយថ្ងៃ មុខរបររបស់គាត់មានការរីកចំរើនខ្លាំង និងមានការគាំទ្រច្រើនពីប្រជាជនរស់នៅក្នុងភូមិស្រុក។ ចាប់តាំងពីទទួលបានការគាំទ្រពីការផ្ដល់ប្រាក់កម្ចីនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី អ្នកស្រី អ៊ុច សុភាព និងលោក វង្ស វណ្ណះ អាចបន្ថែមទុនទៅលើមុខរបរមួយនេះជាបន្តបន្ទាប់ និងទទួលបានប្រាក់ចំណូលច្រើនជាងមុន ដែលបានជួយលើកស្ទួយជីវភាពគ្រួសារអោយល្អប្រសើរជាងមុន។ |