ឥណទានក្រុម ត្រូវបានបង្កើតឡើងសម្រាប់អតិថិជន ដែលមានប្រាក់ចំណូលទាប ឬមធ្យម ហើយអាចមាន ឬមិនមានទ្រព្យសម្បតិ្ត ដាក់ធានា។ ទំហំឥណទានអតិបរមា ៤,០០០,០០០រៀល ឬសមមូល និងរូបិយប័ណ្ណផេ្សងទៀតចំពោះសមាជិកម្នាក់ៗ ហើយ សមាជិកមានចាប់ពី ២នាក់ រហូតដល់ ៥នាក់។

- អត្រាការប្រាក់សមរម្យ
- ទំហំកម្ចីរហូតដល់ ៤,០០០,០០០ (បួនលាន) រៀល
- អត្រាការប្រាក់សមរម្យ
- រយៈពេលខ្ចីរហូតដល់ ១ឆ្នាំ
- ជាមួយលក្ខខណ្ឌងាយៗ មិនមានភាពស្មុគស្មាញ
ដើម្បីអាចទទួលកម្ចីឥណទានពីគ្រឹះស្ថានបាន អតិថិជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
- មានទីលំនៅច្បាស់លាស់
- មានប្រភពចំណូល និងមានគម្រោងជំនួញច្បាស់លាស់់ ដែលអាចធានាដល់ការសងប្រាក់ដល់គ្រឹះស្ថានវិញ
- យល់ព្រមតាមរាល់ប្រការ និងនីតិវិធីឥណទានរបស់ គ្រឹះស្ថាន អនាគត ភីអិលស៊ី
- គោរពកាតព្វកិច្ចខ្លួន និងលក្ខខណ្ឌទាំងឡាយដែលបានចែងក្នុងកិច្ចសន្យា
- មានការឯកភាពគ្នានៅក្នុងក្រុមគ្រួសារ
- តម្រូវអោយមានទ្រព្យធានា
ការសងត្រឡប់មកវិញនៃឥណទាន ត្រូវមានការឯកភាពរវាងអតិថិជន និងគ្រឹះស្ថាន ដោយផ្អែកលើលំហូរសាច់ប្រាក់របស់អ្នកខ្ចី និងត្រូវអនុវត្តតាមតារាងកាលវិភាគសងប្រាក់ដែលបានចែងក្នុងកិច្ចសន្យាខ្ចីប្រាក់ ។
ការសងប្រាក់ត្រូវអនុវត្តតាមរបៀបសង ដូចខាងក្រោម៖
- សងការប្រាក់ និងរំលស់ប្រាក់ដើមរៀងរាល់សប្តាហ៍/ខែ (Decline Base)
- សងការប្រាក់ និងប្រាក់ដើមថេររៀងរាល់ខែ (Annuity Base)


